Mangrove Biodiversity Learning Center

មណ្ឌលសិក្សាស្រាវជ្រាវកោងកាងចំនួន១កន្លែងនៅសហគមន៍នេសាទកំពង់សាមគ្គី ក្នុងខេត្តកំពត ត្រូវបានដាក់ដំណើរការពិសោធន៍ការដាំដុះកូនកោងកាង ក្រោមការគាំទ្ររបស់អង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងពិសោធន៍ការដាំកូនកោងកាង និងគ្រាប់កោងកាង ដើម្បីធានាបាននូវអាត្រារស់ខ្ពស់។

គួរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលចាប់ផ្តើមដាំពិសោធន៍ដំបូងនេះ អង្គការCWDCC បានណែនាំពីបច្ចេកទេសដាំ បច្ចេកទេសថែទាំក្រោយពេលដាំ និងបានសហការជាមួយសហគមន៍នេសាទកំពង់សាមគ្គីក្នុងការបែងចែកតំបន់នៃការដាំកូនកោងកាង និងគ្រាប់កោងកាងជា៤ប្លង់​ និងបានដាំរួចរាល់ទៅតាមប្លង់នីមួយៗដូចខាងក្រោម៖

  • ប្លង់​កូនកោងកាងអាយុក្រោម ៥ខែ ចំនួន ៣០០ដើម
  • ប្លង់កូនកោងកាងអាយុ លើស ៥ខែ ចំនួន ៣០០ ដើម
  • ប្លង់ដាំគ្រាប់កោងកាងមិនប្រើប្រាស់ថង់បណ្តុះកូន ចំនួន ៣០០គ្រាប់
  • ប្លង់ដាំគ្រាប់កោងកាងប្រើប្រាស់ថង់បណ្តុះកូន ចំនួន៣០០គ្រាប់

សកម្មភាពនេះបានធ្វើឡើងក្នុងគម្រោង៖ “សកម្មភាពអង្គការសង្គមស៊ីវិលដើម្បីពង្រឹងអភិបាលកិច្ចសេដ្ឋកិច្ច(SCAEG)” គាំទ្រហិរញ្ញប្បទានពីសភាពអ៊ីរ៉ុប (Co-fund EU) និងគម្រោង”កម្មវិធីសិទ្ធិជាមូលដ្ឋាន(LRP)” ក្រោមកិច្ចសហការអនុវត្តដោយអង្គការអាក់សិនអេតកម្ពុជា និងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា

No responses yet

    Leave a Reply

    Your email address will not be published. Required fields are marked *