អំពីយើងខ្ញុំ

ប្រវត្តិរបស់អង្គការ

មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល មិនដើម្បីប្រាក់ចំណេញ មានមូលដ្ឋាននៅខេត្តកំពត ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៥។ វិធីសាស្រ្តចម្បងរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា ចំពោះការអភិវឌ្ឍន៍ គឺពង្រឹងអំណាចសហគមន៍ដើម្បីធ្វើការរួមគ្នាធ្វើអោយប្រសើរឡើងនូវសុខមាលភាពនៃប្រជាសហគមន៍ ដោយផ្តោតជាពិសេសលើស្រ្តី និងកុមារ។

ទស្សនៈវិស័យ

គុណភាពជីវិតក្រុមជនងាយរងគ្រោះ ជាពិសេសស្រ្តី និងកុមារមានភាពប្រសើរ ឡើងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច សិទ្ធិរបស់ពួកគេត្រូវបានគោរព ដែលពួកគេអាចរស់នៅក្នុងសន្តិភាព និងយុត្តិធម៌ ហើយគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនប្រកបដោយនិរន្តរភាព។

បេសកកម្ម

ធ្វើអោយប្រសើរឡើងនូវសមត្ថភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានសន្តិសុខស្បៀងគ្រប់គ្រាន់ លើកកំពស់សមភាពយេនឌ័រ សុខភាព និងការអប់រំ ដោយផ្តោតជាសំខាន់ទៅលើស្រ្តី និងកុមារ និងគ្រួសារងាយរងគ្រោះដូចជាជនក្រីក្រ ជនពិការ និងអ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងគាំទ្រសិទ្ធិសហគមន៍ក្នុងការ គ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។ ការងារទាំងនេះ នឹងសម្រេចបានតាមរយៈ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលមូលដ្ឋាន អ្នកជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលនានា។

គុណតម្លៃ

  • សមភាពនិងសមធម៌
  • យេនឌ័រ
  • តម្លាភាព
  • គណនេយ្យភាព
  • ស្រលាញ់ និងថែរក្សាកុមារដូចជាកូន