• Plastic Reduction

ប្រវត្តិសង្ខេប
"មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល មិនដើម្បីប្រាក់ចំណេញ មានមូលដ្ឋាននៅខេត្តកំពត ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៥។ វិធីសាស្រ្តចម្បងរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា ចំពោះការអភិវឌ្ឍន៍ គឺពង្រឹងអំណាចសហគមន៍ដើម្បីធ្វើការរួមគ្នាធ្វើអោយប្រសើរឡើងនូវសុខមាលភាពនៃប្រជាសហគមន៍ ដោយផ្តោតជាពិសេសលើស្រ្តី និងកុមារ។

ទស្សនៈវិស័យ

គុណភាពជីវិតក្រុមជនងាយរងគ្រោះ ជាពិសេសស្រ្តី និងកុមារមានភាពប្រសើរ ឡើងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច សិទ្ធិរបស់ពួកគេត្រូវបានគោរព ដែលពួកគេអាចរស់នៅក្នុងសន្តិភាព និងយុត្តិធម៌ ហើយគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនប្រកបដោយនិរន្តរភាព។

បេសកកម្ម

ធ្វើអោយប្រសើរឡើងនូវសមត្ថភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីទទួលបាន សន្តិសុខស្បៀងគ្រប់គ្រាន់ លើកកំពស់សមភាពយេនឌ័រ សុខភាព និងការអប់រំ ដោយផ្តោតជាសំខាន់ទៅលើស្រ្តី និងកុមារ និងគ្រួសារងាយ រងគ្រោះដូចជាជនក្រីក្រ ជនពិការ និងអ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងគាំទ្រសិទ្ធិសហគមន៍ក្នុង ការគ្រប់គ្រង ធនធានធម្មជាតិរបស់ខ្លួន។ ការងារទាំងនេះ នឹងសម្រេចបានតាមរយៈ កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលមូលដ្ឋាន អ្នកជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលនានា។

Photo Gallery

Contact us

Children and Women Development Center in Cambodia

#44, St. Mittapheap, Kampong Bay Khang Tbong village,

Sangkat Kampong Bay, Krong Kampot, Kampot province.

Email: info@cwdcc.org

www.cwdcc.org

Mobile: (855)12 341 960

Friend me on Facebook